Who's Online

We have 29 guests online

នាយ​ជី​វ៉ាន់​ស៊ុយ​ លាចាក​លោក​​ហើយ​​​ដោយ​ជំងឺ​​​​មហា​រីក​​ ភរិយា​​​​​ថា​គាត់​ស្លាប់​​​ទាំង​​​បិទ​ភ្នែក​មិន​ជិត​​​ ដ្បិត​​​បារម្ភ​​​ពីគ្រួសារ​ PDF Print
News - Khmer News (ពត៌មានខ្មែរ)
Monday, 05 November 2012 12:44

ខេត្ត​បន្ទាយ​មាន​ជ័យ​​ ៖​ ​តា​រា​កំប្លែង​​​​​​​ជី​វ៉ាន់​ស៊ុយ​ ​ដែល​​​​មាន​ឈ្មោះ​​ពិត​​​​ រុន សារ៉េន​ ​បាន​​លាចាក​លោក​​​​​​ហើយ​កាល​ពី​​​វេលា​ម៉ោង​​​​៨​និង​​​​២០​នាទី​​​​ព្រឹក​ ថ្ងៃ​ទី​​​​​៣ ​វិច្ឆិកា​ ​ឆ្នាំ​​២០១២​ ក្នុង​វ័យ​​​​៥២​ឆ្នាំ​​​ ដោយ​សារ​ជំងឺ​​​​មហា​រីក​​​​ថ្លើម​​ ។​​​ 

ChivanSuyអ្នក​ស្រី​​ហ៊ុន​ សាវន​ ​ ជា​​​​​ភរិយា​​​​​ប្រាប់​កោះ​​​​សន្តិ​ភាព​​​តាម​ទូរ​ស័ព្ទ​​​​កាល​ពី​​​​ថ្ងៃ​​ទី​៤ វិច្ឆិកា ​​ថា ​«ខ្ញុំ​​​​​មិន​នឹក​ស្មាន​​​​ថា ប្តីរ​បស់​ខ្ញុំ​​​​​មាន​ជំងឺ​​​​កាច​​សាហាវ​​បែបនេះ​​​សោះ​​ គឺ​ធ្លាក់​​​​ខ្លួន​​​ឈឺ​​​​​​ជាង​​​៦​ខែ​​​​ក៏​ស្លាប់​​​​ចោល​ខ្ញុំ​ ​​​​​និង​កូន​​​ ។​ ប្តី​របស់​ខ្ញុំ​​​​​​​ស្លាប់​ទាំង​​​មិន​អស់​អាល័យ​​​ពី​កូន​ និង​​​ខ្ញុំ​​​ទេ​ ដោយ​​​គាត់​ស្លាប់​​​​ទាំង​បិទ​​ភ្នែក​មិន​ជិត​​​ ដ្បិត​​​បារម្ភ​​​ចំពោះ​​ក្រុមគ្រួសារ​​» ។​ អ្នក​ស្រី​​​​​ហ៊ុន សាវន​​ ​មាន​​​​ប្រសាសន៍​​​ទាំង​​សំឡេង​​​​​អួល​ដើម​​​ក​​ថា ​ប្តី​អ្នក​ស្រី​ជា​​​បង្គោល​​​​​រក​ប្រាក់​​​​ចិញ្ចឹម​​​​គ្រួសារ​​​​ ដូច្នេះ​​​នៅ​ពេល​​​គាត់​ស្លាប់​​​ទៅ​ធ្វើ​ឱ្យ​​អ្នក​ស្រី​និង​កូន​​​លំបាក​​​វេទ​នា​​​។​

ពេលនេះ​​​​ អ្នក​ស្រី​​​​មាន​ការ​ខ្វះ​ខាត​​​​​នៅ​ក្នុង​ការ​ធ្វើ​​ពិធី​បុណ្យ​​​​ តែ​​​​មិន​ដឹ​ង​ជា​​​​ទៅ​ពឹង​ពាក់​​​​អ្នក​ណា​ទេ ​ដូច្នេះ​​​អ្នក​ស្រី​​​​​មាន​តែ​​​​អំពាវ​នាវ​​​​ចំពោះ​​​​សប្បុរស​ជន​​​​ទូទៅ​​​​ឱ្យ​ជួយ​​​​​ដល់​ក្រុម​គ្រួសារ​​​​​អ្នក​​ស្រី​​ផង​ ។​​ នាយកុយ​​ បាន​សម្តែង​​​ការ​​​សោក​ស្តាយ​​​​ពន់​ពេក​​​​ចំពោះ​​​​នាយ​ជី​វ៉ាន់​ស៊ុយ​​​ ដែល​​បាត់​បង់​ជីវ​ិត​​នេះ​​ ។​​ នាយ​ប្រាប់​កោះ​​សន្តិ​ភាព​​​​​តាម​ទូរ​​ស័ព្ទ​​​​​​​​ថា ​កា​រ​បាត់​បង់​​​​​មនុស្ស​​ដែល​​មាន​​​​ទេព​កោសល្យ​​​​​ដូច​ជា​​នាយ​​​ជី​វ៉ាន់​ស៊ុយ​ ​នេះ​គឺ​​​​​គួរ​ឱ្យ​​សោក​ស្តាយ​​​​បំផុត​​​ ។​​ នាយ​ជី​វ៉ាន់​ស៊ុយ​ ​មាន​ទេព​កោសល្យ​​​ខ្ពស់​​​ទាំង​​​ផ្នែក​កំប្លែង​​​​ និង​អាយ៉ៃ​​​​ឆ្លើយ​ឆ្លង​​​​​ជា​ដើម​​ ។​ ​

ទន្ទឹម​​​ការ​​​សោក​ស្តាយ​​​​​​អាឡោះ​អាល័យ​នេះ​​​​ នាយកុយ​​​ បាន​​ជួយ​ឧ​បត្ថម្ភ​​​​​​ជា​ថវិកា​​បន្តិ​បន្តួច​​ដល់​ក្រុម​គ្រួសារ​​​នាយ​ជី​វ៉ាន់​ស៊ុយ ។​​ ​សព​​របស់​លោក​​ រុន សារ៉េន​​ ​ហៅ​នាយ​ជី​វ៉ាន់​ស៊ុយ​ ​​កំពុង​​តម្កល់​​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​​​​​នៅ​ក្នុង​ភូមិ​​​បឹង​ត្រល់​​​ ឃុំ​ភ្នំ​​​​តូច ស្រុក​​​​​មង្គល​បុរី​​​ ខេត្ត​បន្ទាយ​មានជ័យ​​ ​រយ​ៈ​ពេល​​​​​បី​ថ្ងៃ​​ ។​​លោក​​ រុន សារ៉េន​​ ​បាន​រៀប​​ការ​ជា​មួយ​ភរិយា​​ឈ្មោះ​​ ហ៊ុន​ ​សាវន​​ និង​​មាន​កូន​ចំនួន​​៥​នាក់​​ ​​​ស្រី​​​២​នាក់​​​ ប្រុស​​​៣​នាក់​ ក្នុង​នោះ​​​មាន​កូន​ស្រី​​​​ម្នាក់​​​ចូល​ប្រឡូក​​​​​​ក្នុង​ពិភព​សិល្ប​ៈ​​កំប្លែង​​​​​ គឺ​នាង​​ រ៉េន សុធារី ហៅ​ឃ្មឹប​​​​​។

នាយ​ជី​​វ៉ាន់​ស៊ុយ ​ក្រៅ​ពី​​​ជា​​តា​​រា​កំប្លែង​​​​​​ បម្រើ​ការ​ងារ​​​នៅ​​​​​បញ្ជាការ​ដ្ឋាន​កង​អង្គ​រក្ស​​​​​មាន​ឋាន​ៈ​​ជា​​​វរសេនីយ៍​​ទោ​​ (សក្តិ​​​៤​កន្លះ​) និង​ជា​​សន្តិ​សុខ​ នៅ​វិមាន​​រដ្ឋ​សភា ។​ចាប់​​ពី​ពេល​​​​នេះ​ទៅ គ្មាន​​​​វត្ត​មាន​​​នាយ​​ជីវ៉ាន់​ស៊ុយ​​​​​ ជា​​ប្រភព​ផ្តល់​​​សំណើច​​​​​ក្អាក​ក្អាយ​​​​​ជូន​ទស្សនិក​ជន​ទៀត​​​​ទេ​ គឺ​​​នៅ​សល់​​​​តែ​រូប​ភាព​​​​វី​ដេ​អូ​​ ​នៃ​ការ​សម្តែង​​​​របស់​គាត់​​​​​នា​គ្រា​កន្លង​មក​​​​ ធ្វើ​ឱ្យ​​​​នឹក​ឃើញ​​​​ដល់​រូប​​​​គាត់​​គួរ​​​​ឱ្យ​​អា​ឡោះ​អាល័យ​ ៕​

Sourcse: Kohsantepheapdaily

 

To post comments you have to register and login.

Live Radio

Live 24/7